ព្រះត្រៃបិដក ភាគ ១៥

អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​របស់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក៏​មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ដែរ​ ​បានឮ​ថា​ ​ពួក​បុព្វាចារ្យ​របស់​ពួក​ព្រាហ្មណ៍​ ​តាំងពី​តំណ​នៃ​អាចារ្យ​ ​ជា​ជីតា​របស់​អាចារ្យ​ជា​គំរប់៧​ ​ក៏​មិនដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ដែរ​ ​បានឮ​ថា​ ​ពួក​ឫសី​ជាន់​មុន​ៗ​ ​ដែល​ជា​អ្នកតែង​មន្ត​ ​ជា​អ្នក​រាយមន្ត​ ​ដល់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ស្វាធ្យាយ​តាម​បទ​មន្ត​បុរាណ​នេះ​ ​ដែល​ពួក​ឫសី​ធ្លាប់​ស្វាធ្យាយ​ ​ធ្លាប់​បង្រៀន​ ​ធ្លាប់​ប្រមូល​ទុក​មក​ហើយ​ ​តែង​សូត្រ​តាម​បទ​មន្ត​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​ ​ពោល​មក​ហើយ​ ​តែង​បង្រៀន​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​បង្រៀន​មក​ហើយ​ ​ឫសី​ណាខ្លះ​ ​គឺ​ឫសី​ឈ្មោះ​ ​អដ្ឋ​កៈ១​ ​វា​មកៈ១​ ​វា​មទេ​វៈ១​ ​វេស្សា​មិត្តៈ១​ ​យម​ត​គ្គី១​ ​អង្គី​រសៈ១​ ​ភារ​ទ្វា​ជៈ១​ ​វា​សេ​ដ្ឋៈ១​ ​កស្សបៈ១​ ​ភគុ១​ ​សូម្បី​ឫសី​ទាំងនោះ​ ​ក៏​មិន​ពោល​យ៉ាងនេះ​ថា​ ​ព្រហ្ម​នៅក្នុង​ទីណា​ ​ព្រហ្ម​មាន​សណ្ឋាន​យ៉ាងណា​ ​ព្រហ្ម​នៅក្នុង​កន្លែងណា​ ​យើង​ទាំងឡាយ​ ​ស្គាល់​ទីនុ៎ះ​ ​យើង​ទាំងឡាយ​ ​ឃើញ​ព្រហ្ម​នុ៎ះ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ទាំងនោះ​ ​ក៏​ពោល​យ៉ាងនេះ​ថា
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636811864210733824
ទៅកាន់ទំព័រ៖