ព្រះត្រៃបិដក ភាគ ១៥

 [​១៧៨​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ដូច​ស្ទឹង​អចិរ​វតី​នេះ​ ​ពេញ​ប្រៀប​ដោយ​ទឹក​ល្មម​ក្អែក​ទំ​មាត់ច្រាំង​ ​ឱន​ផឹក​បាន​ ​គ្រានោះ​ ​មាន​បុរស​អ្នក​ត្រូវការ​ត្រើយ​ខាងនាយ​ ​អ្នក​ស្វែងរក​ត្រើយ​ខាងនាយ​ ​អ្នក​នឹង​ទៅ​ត្រើយ​ខាងនាយ​ ​អ្នក​ចង់​ឆ្លង​ទៅ​ត្រើយ​ខាងនាយ​ ​បុរស​នោះ​ ​បាន​មកដល់​ ​ក៏​ឈរ​នៅ​ត្រើយ​ខាងអាយ​ ​ហើយ​ស្រែកហៅ​ត្រើយ​ខាងនាយ​ថា​ ​ម្នាល​ត្រើយ​ខាងនាយ​ ​អ្នក​ចូរ​មករ​ក​ត្រើយ​ខាងអាយ​ ​ម្នាល​ត្រើយ​ខាងនាយ​ ​អ្នក​ចូរ​មករ​ក​ត្រើយ​ខាងអាយ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ត្រើយ​ខាងនាយ​ ​នៃ​ស្ទឹង​អចិរ​វតី​ ​(​នោះ​)​ ​មុខ​ជា​នឹង​មករ​ក​ត្រើយ​ខាង​អាច​ ​ព្រោះ​ហេតុ​នៃ​បុរស​នោះ​ស្រែកហៅ​ ​ឬ​ព្រោះ​ហេតុ​នៃ​បុរស​នោះ​អង្វរ​ ​ព្រោះ​ហេតុ​សេចក្តី​ប្រាថ្នា​ ​ឬ​ព្រោះ​ហេតុ​សេចក្តី​ត្រេកអរ​បាន​ដែរ​ឬ​។​ ​វា​សេដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក៏​ដូច្នោះ​ដែរ​ ​គេ​ប្រព្រឹត្ត​លះបង់​ធម៌​ ​ដែល​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​ចេញ​ហើយ​ ​ប្រព្រឹត្ត​សមាទាន​ធម៌​ ​ដែល​មិនមែន​ធ្វើ​បុគ្គល​ទៅជា​ព្រាហ្មណ៍​វិញ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​យើង​ហៅ​ព្រះឥន្ទ្រ​ ​ហៅ​ព្រះចន្ទ​ ​ហៅ​ព្រះវ​រុ​ណ​ ​ហៅ​ព្រះ​ឦសាន​ ​ហៅ​ព្រះ​ប​ជា​បតិ​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636811864861941071
ទៅកាន់ទំព័រ៖