ព្រះត្រៃបិដក ភាគ ១៥

ម្នាល​វា​សេ​ដ្ឋៈ​ ​កម្ម​ជា​កាមាវចរ​ណា​ ​ក្នុង​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ ​កម្ម​ជា​កាមាវចរ​នោះ​ ​មិនបាន​កៀច​ក្រាញ​នៅក្នុង​រូបាវចរ​ ​និង​អ​រូបាវចរ​នោះ​ ​គឺ​កម្ម​ជា​កាមាវចរ​នោះ​ ​មិនបាន​ឋិតនៅ​ក្នុង​រូបាវចរ​ ​និង​អ​រូបាវចរ​នោះ​ឡើយ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​នេះឯង​ហៅថា​ ​ផ្លូវ​ដើម្បី​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​។​
 [​១៨៦​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​សេចក្តី​តទៅទៀត​ថា​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣ទិសទី៤​ ​ទាំង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​បាន​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ទូលាយ​ធំ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងអស់​ ​គ្រប់ទិស​ ​គ្រប់តំបន់​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​មនុស្ស​ ​ដែល​មាន​កំឡាំង​ ​ផ្លុំស័ង្ខ​ ​អាច​ញុំាង​បុគ្គល​ឲ្យដឹង​បាន​គ្រប់​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636811868215672894
ទៅកាន់ទំព័រ៖