ព្រះត្រៃបិដក ភាគ ១៥
ទាំងឡាយដ៏ចំរើន ខ្ញុំមិនមែនជាមិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតទេ បើបុគ្គលណាមិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតទេ ក្បាលរបស់បុគ្គលនោះ នឹងបែកមិនខាន ម្នាលអ្នកទាំងឡាយដ៏ចំរើន មួយទៀត ខ្ញុំនៅមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់យ៉ាងនេះថា តថាគត បានឮមកយ៉ាងនេះ ឬថាហេតុនោះ គួរនឹងទៅជាយ៉ាងនេះ មួយយ៉ាងទៀត ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់ថា រឿងយ៉ាងនេះ បានមានហើយ ក្នុងកាលនោះ រឿងនេះបានមានហើយ ក្នុងកាលនោះឯង ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំមានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងសម័យនោះ ព្រះសមណគោតម ជាព្រះបាទមហាវិជិតរាជ ជាម្ចាស់យ័ញ្ញដោយពិត ឯបុរោហិត គ្រាន់តែជាអ្នកណែនាំឲ្យបូជាយ័ញ្ញ របស់ព្រះអង្គ។ កូដទន្តព្រាហ្មណ៍ ទូលសួរថា ចុះព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបថា បុគ្គលបូជាឯងក្តី ឲ្យគេបូជាក្តី នូវយ័ញ្ញមានសភាពយ៉ាងនេះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ដូច្នេះដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតដឹង
ID: 636811786345100165
ទៅកាន់ទំព័រ៖