ព្រះត្រៃបិដក ភាគ ១៥

អ្នកមានសីល​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ហើយ​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​ធ្វើឲ្យ​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​អរហន្ត​ ​ឬ​ពួក​អ្នក​ដែល​បានសម្រេច​នូវ​អរហត្តមគ្គ​ ​មិនបាន​ចូល​ទៅ​រក​យ័ញ្ញ​ពិធី​ ​មាន​សភាព​យ៉ាងនេះ​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​ការប្រហារ​ដោយ​ដំបង​ក្តី​ ​ការ​ចាប់​ត្រង់​បំពង់ក​ក្តី​ ​រមែង​មាន​ប្រាកដ​តែ​ក្នុង​យញ្ញ​វិធី​នុ៎ះ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ពួក​ព្រះអរហន្ត​ ​ឬ​ពួក​អ្នក​ដែល​បានសម្រេច​នូវ​អរហត្តមគ្គ​ ​មិន​ចូល​ទៅ​រក​យញ្ញពិធី​ ​មាន​សភាព​យ៉ាងនេះ​ ​ម្នាល​ព្រាហ្មណ៍​ ​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​ណា​ ​ដែលគេ​ឲ្យ​ ​ចំពោះ​ពួក​បព្វជិត​ ​អ្នកមានសីល​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​អរហន្ត​ ​ឬ​ពួក​លោក​ដែល​បានសម្រេច​នូវ​អរហត្តមគ្គ​ ​រមែង
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636811786878460671
ទៅកាន់ទំព័រ៖