ព្រះត្រៃបិដក ភាគ ១៥

 [​៣៧​]​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​យ័ញ្ញ​ឯទៀត​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​ផង​ ​ជាង​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​នៃ​ត្រកូល​នេះ​ផង​ ​មាន​ដែរ​ឬ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​ឯទៀត​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​ផង​ ​ជាង​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​នេះ​ផង​ ​ជាង​វិហារ​ទាន​នេះ​ផង​ ​ជាង​សរណគមន៍​ទាំងនេះ​ផង​ ​ជាង​សិក្ខាបទ​ទាំងនេះ​ផង​ ​មាន​ដែរ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​យ័ញ្ញ​ឯទៀត​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​នេះ​ផង​។​បេ​។​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​នេះ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ពាក្យ​ទាំងអស់​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636811788097170378
ទៅកាន់ទំព័រ៖