ព្រះត្រៃបិដក ភាគ ១៥

ខាងក្រោម​ ​និង​ទិស​បន្ទាប់​បាន​ ​តែ​មិនឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មហា​លិ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​គឺ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​បំពេញ​មួយ​ចំណែក​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​តែប៉ុណ្ណោះ​)​ ​បាន​ជាស​មា​ធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បាន​។​
 [​៥០​]​ ​ម្នាល​មហា​លិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សមាធិ​ទាំងពីរ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​គឺ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​ទាំងពីរ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​គឺ​ដើម្បី​ឃើញ​រូប​ទិព្វ​ផង​។​បេ​។​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ផង​។​បេ​។​ ​ភិក្ខុ​នោះ​ ​រមែង​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​រមែង​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ផង​ ​ក្នុង​ទិសបូព៌​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636811801242742261
ទៅកាន់ទំព័រ៖