ព្រះត្រៃបិដក ភាគ ១៥
ធម្មតា ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។
[៥៥] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ហើយដល់ស៊ប់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងអត្តភាពនេះឯង ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ម្នាលមហាលិ ធម៌ទាំងនេះហើយ ដែលឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។
[៥៦] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះមគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើមានដែរឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ មានជាប្រាកដ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើនចុះ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា មគ្គប្រកបដោយអង្គ៨
ID: 636811802442210867
ទៅកាន់ទំព័រ៖