ព្រះត្រៃបិដក ភាគ ១៥

សម្មាសម្ពុទ្ធ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​បេ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​យ៉ាងនេះ​។​
 [​៥៩​]​ ​។​បេ​។​ ​ភិក្ខុ​បាន​ដល់​នូវ​បឋមជ្ឈាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​គួរ​ពោល​ថា​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​បរិ​ព្វា​ជ​ក​ទាំងពីរ​ពោល​ថា​ ​អាវុសោ​ ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ការ​ដឹង​ ​និង​ការ​ឃើញ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គួរ​នឹង​ពោល​ទេ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ចំណែកខាង​តថាគត​ ​ដឹង​នូវ​ហេតុ​នោះ​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ដែរ​ ​បាន​ជាត​ថា​គត​ ​មិន​ពោល​ថា​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬថា​ជីវៈ​ដោយខ្លួន​ ​សរីរៈ​ដោយខ្លួន​ទេ​។​ ​
 ​[​៦០​]​ ​ភិក្ខុ​បាន​ដល់​នូវ​ទុតិយជ្ឈាន​។​ ​នូវ​តតិយជ្ឈាន​។​ ​នូវ​ចតុត្ថជ្ឈាន​។​ ​ម្នាល​អាវុសោ​ ​បើ​ភិក្ខុ​ណា​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636811804302187252
ទៅកាន់ទំព័រ៖