ព្រះត្រៃបិដក ភាគ ១៥

សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នកពោល​តាម​ហេតុ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ​ ​ឬមិន​ពោល​បង្កាច់​ព្រះ​គោតម​ដ៏​ចំរើន​ ​ដោយ​ពាក្យ​មិន​ពិត​ទេ​ ​ឬ​ពោល​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​ឬ​វា​ទានុ​វាទៈ​ណាមួយ​ ​ប្រកបដោយ​ធម៌​ ​មិនដល់​នូវ​ឋានៈ​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គួរ​តិះដៀល​ទេ​ឬ​ ​ឯ​យើង​ទាំងឡាយ​ ​មិន​ប៉ង​នឹង​ពោល​បង្កាច់​ព្រះ​គោតម​ដ៏​ចំរើន​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បាន​ពោល​ហើយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​រមែង​តិះដៀល​តបៈ​ទាំងពួង​ ​រមែង​ចំអក​មើលងាយ​តែមួយ​យ៉ាង​ ​នូវ​អ្នក​កាន់​តបៈ​ទាំងអស់គ្នា​ ​ដែល​មាន​អាជីវៈ​សៅហ្មង​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនមែន​ពោល​តាម​វាទៈ​ ​ដែល​តថាគត​ពោល​ហើយ​ ​(​ដោយសព្វគ្រប់​)​ទេ​ ​ពោល​បង្កាច់​តថាគត​ ​(​ខ្លះ​ក៏​មាន​)​ ​មួយវិញទៀត​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនមែន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​មាន​ ​មិន​ពិត​ ​(​ក៏​មាន​)​។​ ​ម្នាល​កស្សប​ ​តថាគត​ ​បាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​វិស័យ​របស់​មនុស្ស​ ​មើលឃើញ​បុគ្គល​អ្នក​កាន់​តបៈ​ ​ដែល​មាន​អាជីវៈ​សៅហ្មង​ ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ដែល​រំលាងខន្ធ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​អបាយ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636811805417091020
ទៅកាន់ទំព័រ៖