ព្រះត្រៃបិដក ភាគ ១៥
[៦៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាបណ្ឌិត មានប្រាជ្ញាល្អិត ដឹងច្បាស់នូវវាទៈរបស់អ្នកដទៃ អាចទម្លាយនូវទិដ្ឋិរបស់បុគ្គលដទៃ ដោយកម្លាំងប្រាជ្ញារបស់ខ្លួន ដូចជាខ្មាន់ធ្នូ អ្នកបាញ់នូវសរសៃសក់បាន។ សមណព្រាហ្មណ៍ទាំងនោះ ត្រូវគ្នានឹងតថាគត ក្នុងស្ថានខ្លះក៏មាន មិនត្រូវគ្នាក្នុងស្ថានខ្លះក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ
(១)ថាល្អ យើងក៏ពោលថាល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ
(២) ថាមិនល្អ យើងក៏ពោលថាមិនល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ
(៣) ថាល្អ តែយើងពោលថាមិនល្អក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ
(៤) ថាមិនល្អ តែយើងពោលថាល្អក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ ពួកសមណព្រាហ្មណ៍ដទៃ ក៏ពោលថាល្អដែរក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ ពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អដែរក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថា
(១) អដ្ឋកថា ថា សំដៅយកបញ្ចពិធសីល ។ (២) សំដៅយកបញ្ចវេរា ។ (៣) សង្រួមក្នុងទ្វារទាំង៥ ។ (៤) អដ្ឋកថា ថា មិនសង្រួមក្នុងទ្វារទាំង៥ ។
ID: 636811806137152205
ទៅកាន់ទំព័រ៖