ព្រះត្រៃបិដក ភាគ ១៥
មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀតទេ។ ម្នាលកស្សប ពួកវិញ្ញូជនក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌ទាំងនោះ ដោយប្រការដូច្នេះឯង។
[៦៥] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួកជនដ៏ចំរើនទាំងនេះ តើនរណា សមាទានធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន សមណគោតម ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថា
ID: 636811806672882848
ទៅកាន់ទំព័រ៖