ព្រះត្រៃបិដក ភាគ ១៥

ចំណែកខាង​សីលសម្បទា​ ​ចិត្ត​សម្បទា​ ​និង​បញ្ញាសម្បទា​នេះ​ ​ក៏​អចេលកៈ​នោះ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ឡើយ​។​ ​អចេលកៈ​នោះ​ ​ឈ្មោះថា​ ​ឆ្ងាយ​ចាក​សាមញ្ញគុណ​ផង​ ​ឆ្ងាយ​ចាក​ព្រហ្មញ្ញ​គុណ​ផង​ ​ដោយពិត​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​ ​ម្នាល​កស្សប​ ​បើ​អចេលកៈ​ ​មាន​បន្លែស្រស់​ជា​អាហារ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​។​បេ​។​ ​មាន​មើម​ឈើ​ ​ផ្លែឈើ​ព្រៃ​ជា​អាហារ​ ​បរិភោគ​តែ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ចំអែត​អាត្មា​។​ ​ខាង​ឯ​សីលសម្បទា​ ​ចិត្ត​សម្បទា​ ​និង​បញ្ញាសម្បទា​នេះ​ ​ក៏​អចេលកៈ​នោះ​ ​មិនដែល​បាន​ចំរើន​ ​មិនដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ឡើយ​។​ ​អចេលកៈ​នោះ​ ​ឈ្មោះថា​ ​ឆ្ងាយ​ចាក​សាមញ្ញគុណ​ផង​ ​ឆ្ងាយ​ចាក​ព្រហ្មញ្ញ​គុណ​ផង​ ​ដោយពិត​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636811808916051149
ទៅកាន់ទំព័រ៖