ព្រះត្រៃបិដក ភាគ ១៦

សុត្តន្ត​បិដក​ ​ទីឃនិកាយ​ ​
​តតិយ​ភាគ​
​មហាវគ្គ​


​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​មហា​បទាន​សូត្រ​ ​ទី១​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ហើយ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក​រេ​រិកុ​ដិ​កា​(​១​)​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​(​បាន​ធ្វើភត្តកិច្ច​ស្រេចហើយ​)​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​អង្គុយ​ប្រជុំ​គ្នា​ក្នុង​សាលា​សម្រាប់​អង្គុយ​ ​ដែលគេ​ធ្វើ​នៅ​ជិត​ក​រេ​រិម​ណ្ឌល​ ​ហើយក៏​កើត​ជា​ធម្មី​កថា​ ​គឺ​ការ​និយាយ​អំពី​ធម៌​ ​ប្រកបដោយ​បុព្វេ​និវាស​ថា​ ​បុព្វេ​និវាស​ ​ដូច្នេះ​ខ្លះ​ ​បុព្វេ​និវាស​ ​ដូច្នេះ​ខ្លះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បានឮ​ពាក្យ​ចរចា​នេះ​ ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដោយ​ព្រះ​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​“​ក​រេរិ​”​ ​ប្រែថា​ ​ដើម​ថ្ងាន់​។​ ​មណ្ឌប​ដែលគេ​កំណត់​ដោយ​ដើម​ថ្ងាន់​នោះ​ ​ឈ្មោះថា​ ​ក​រេ​រិម​ណ្ឌប​។​ ​ក​រេ​រិម​ណ្ឌ​បនេះ​ឯង​ ​តាំងនៅ​ទៀប​ទ្វារ​កុដិ​នោះ​ ​បាន​ជា​ហៅថា​ ​ក​រេ​រិកុ​ដិ​កា​ ​ៗ​នេះ​ ​ជា​កុដិ​ធំ១​ ​ដ្បិត​ក្នុង​វិហារ​ជេតពន​ ​មាន​កុដិ​ធំៗ៤​ ​គឺ​ក​រេ​រិកុ​ដិ១​ ​កោ​សម្ព​កុដិ១​ ​គន្ធ​កុដិ១​ ​ស​ឡ​ល​ឃ​រៈ១​ ​កុដិ​មួយ​ៗ​ ​ធ្វើ​អស់តម្លៃ១សែន​កហាបណៈ​។​ ​បណ្តា​កុដិ​ទាំងនោះ​ ​ស​ឡ​ល​ឃ​រៈ​ ​ព្រះ​បាទ​ប​សេន​ទិ​ ​ទ្រង់​សាង​។​ ​ក្រៅពី​នេះ​ ​សុទ្ធតែ​អនាថបិណ្ឌិក​គហបតី​សាង​ទាំងអស់​។​
ទំព័រទី ១ | បន្ទាប់
ID: 636813829774822759
ទៅកាន់ទំព័រ៖