ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត៣ដង​ ​គឺ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៨ហ្មឺន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៧ហ្មឺន​រូប​ម្តង​ ​សាវក​សន្និបាត​ ​មាន​ភិក្ខុ៦ហ្មឺន​រូប​ម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ៤ហ្មឺន​រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​តែម្តង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636813832231823291
ទៅកាន់ទំព័រ៖