ព្រះត្រៃបិដក ភាគ ១៦

ធម៌​ ​ឲ្យ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ចូរ​ប្រកាស​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​ពេញ​ ​បរិបូណ៌​ទាំងអស់​ ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ដែល​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ចក្ខុ​ក៏​មាន​ ​សត្វ​ទាំងនោះ​ ​តែ​មិនបាន​ស្តាប់ធម៌​ ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គផល​)​ ​ពួក​សត្វ​ដែល​បម្រុង​ត្រាស់​ដឹង​ធម៌​ ​គង់មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​កាលបើ​វេលា​កន្លងទៅ​បាន៦ឆ្នាំ​ៗ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ចូល​មកកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​យ៉ាងណា​ ​យើងខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាព្រហ្ម​នោះ​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួច​ ​ក៏​ថ្វាយបង្គំលា​តថាគត​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​អំពី​ទីនោះ​ទៅ​។​ ​ព្រះ​វិបស្សី​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ទៅកាន់​ចារិក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំទៅ​ពីរ​រូប​ ​តាមផ្លូវ១ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំដែងធម៌​ ​ឲ្យ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ចូរ​ប្រកាស​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ទាំងអស់​ ​ពួក​សត្វ​ក្នុង​លោក​នេះ​ ​ដែល​មាន
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636813859428458850
ទៅកាន់ទំព័រ៖