ព្រះត្រៃបិដក ភាគ ១៦

ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ ​ក្នុង​ចក្ខុ​ក៏​មាន​ ​សត្វ​ទាំងនោះ​ ​តែ​មិនបាន​ស្តាប់ធម៌​ ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គផល​)​ ​ពួក​សត្វ​ដែល​បម្រុង​ត្រាស់​ដឹង​ធម៌​ ​គង់មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​កាលបើ​កន្លងទៅ​បាន៦ឆ្នាំ​ៗ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​មកកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​ ​តែ​ចេញទៅ​កាន់​ចារិក​ ​ក្នុង​ជនបទ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ​
 [​៥៣​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ជម្ពូទ្វីប​មាន​អាវាស​ច្រើន​ ​ចំនួន៨ហ្មឺន៤ពាន់​។​ ​ដល់​កន្លងទៅ​បាន១ឆ្នាំ​ ​ពួក​ទេវតា​ក៏​បន្លឺ​សូរស័ព្ទ​ថា​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​កាល​កន្លងទៅ​បាន១ឆ្នាំ​ហើយ​ ​ឥឡូវ​នៅសល់​តែ៥ឆ្នាំ​ទៀត​ទេ​ ​លុះ​អំណឹះ​ទៅ៥ឆ្នាំ​ទៀត​ ​លោក​ទាំងឡាយ​ ​ត្រូវ​ចូល​ទៅកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​។​ ​លុះ​កន្លងទៅ​បាន២ឆ្នាំ​ ​ពួក​ទេវតា​បន្លឺ​សូរស័ព្ទ​ថា​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​កាល​កន្លងទៅ​បាន២ឆ្នាំ​ហើយ​ ​ឥឡូវ​នៅសល់​តែ៤ឆ្នាំ​ទៀត​ទេ​ ​លុះ​អំណឹះ​ទៅ៤ឆ្នាំ​ទៀត​ ​លោក​ទាំងឡាយ​ ​ត្រូវ​ចូល​ទៅកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​។​ ​លុះ​កាល​កន្លងទៅ​បាន៣ឆ្នាំ​ ​ពួក​ទេវតា​បន្លឺ​សូរស័ព្ទ​ថា​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​កាល​កន្លងទៅ​បាន៣ឆ្នាំ​ហើយ​ ​ឥឡូវ​នៅសល់​តែ៣ឆ្នាំ​ទៀត​ទេ​ ​លុះ​អំណឹះ​ទៅ៣ឆ្នាំ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636814162043827459
ទៅកាន់ទំព័រ៖