ព្រះត្រៃបិដក ភាគ ១៦
ទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លងទៅបាន៤ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន៤ឆ្នាំហើយ ឥឡូវនៅសល់តែ២ឆ្នាំទៀតទេ លុះអំណឹះទៅ២ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លងទៅបាន៥ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន៥ឆ្នាំហើយ ឥឡូវនៅសល់តែ១ឆ្នាំទៀតទេ លុះអំណឹះទៅ១ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លងទៅបាន៦ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន៦ឆ្នាំហើយ ឥឡូវដល់វេលាត្រូវលោកទាំងឡាយ ចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ភិក្ខុទាំងនោះ មានពួកភិក្ខុខ្លះ ចូលទៅកាន់ពន្ធុមតីរាជធានី ដោយអានុភាពនៃឫទ្ធិរបស់ខ្លួន ពួកខ្លះចូលទៅកាន់ពន្ធុមតីរាជធានី ដោយអានុភាពនៃឫទ្ធិទេវតាទាំងឡាយ តែមួយថ្ងៃ ដើម្បីនឹងសំដែងបាតិមោក្ខ។
ID: 636814162323313445
ទៅកាន់ទំព័រ៖