ព្រះត្រៃបិដក ភាគ ១៦
[៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យមួយ តថាគតនៅទៀបដើមសាលរាជ
(១) ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រិះរិះយ៉ាងនេះ កើតឡើងក្នុងចិត្តរបស់តថាគត ដែលនៅក្នុងទីស្ងាត់ ជាទីសម្រាកនោះថា ជាន់សុទ្ធាវាសណា ដែលតថាគត មិនធ្លាប់នៅអាស្រ័យ ជាន់សុទ្ធាវាសនោះ បុគ្គលមិនងាយនឹងបាន លើកលែងតែពួកទេវតា ដែលនៅក្នុងជាន់សុទ្ធាវាស ជាយូរអង្វែងមកហើយនេះចេញ បើដូច្នោះ គួរតែតថាគត ទៅរកពួកទេវតា ដែលនៅក្នុងជាន់សុទ្ធាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគតចៀសចេញអំពីដើមសាលរាជ ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា ទៅប្រាកដក្នុងទេវលោកឈ្មោះអវិហា ប្រៀបដូចបុរសមានកម្លាំង លាចេញនូវកំភួនដៃ ដែលបត់ចូល ឬបត់ចូលនូវកំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ពពួកទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ។
(១) ឈើដែលជាធំជាងគេក្នុងព្រៃ
ID: 636814163103328059
ទៅកាន់ទំព័រ៖