ព្រះត្រៃបិដក ភាគ ១៦

សាវក​សន្និបាត​ម្តង​មាន​ភិក្ខុ១សែន​រូប​ ​សាវក​សន្និបាត​ម្តង​មាន​ភិក្ខុ៨ហ្មឺន​រូប​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​សាវក​សន្និបាត​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​អ​សោ​កៈ​ ​ជា​ឧបដ្ឋាក​ ​អ្នកបម្រើ​ដ៏​ប្រសើរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះបិតា​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​ពន្ធុ​មៈ​ ​ព្រះមាតា​ព្រះនាម​ ​ពន្ធុ​មតី​ទេវី​ ​ជា​ព្រះមាតា​បង្កើត​ ​ព្រះនគរ​នៃ​ព្រះបាទ​ពន្ធុ​មៈ​ ​ឈ្មោះ​ពន្ធុ​មតី​ ​ជា​រាជធានី​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​យ៉ាងនេះ​ ​បព្វជ្ជា​យ៉ាងនេះ​ ​ការ​ព្យាយាម​យ៉ាងនេះ​ ​ការបាន​ត្រាស់​យ៉ាងនេះ​ ​មាន​ព្រះ​ធម្មចក្ក​ប្ប​វត្ត​នៈ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​នៃ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​ហើយ​នឿយណាយ​ចាក​សេចក្តី​ពេញចិត្ត​នឹង​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​ទើបបាន​មក​កើត​ក្នុង​ទីនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ពួក​ទេវតា​ទាំងនោះ​ ​មាន​ទេវតា​ច្រើន​រយ​ ​ច្រើន​ពាន់
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636814163658309802
ទៅកាន់ទំព័រ៖