ព្រះត្រៃបិដក ភាគ ១៦

ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​ទេវតា​ទាំងនោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ឥឡូវនេះ​ ​ក្នុង​ភទ្ទកប្ប​នេះ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើតឡើង​ហើយ​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់ព្រះ​សម្ភព​ ​ក្នុង​ខត្តិយ​ត្រកូល​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ជា​គោតម​គោត្រ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះជន្មាយុ​តិចតួច​ស្តួចស្តើង​ណាស់​ ​បុគ្គល​ ​(​ក្នុង​សម័យនេះ​)​ ​ដែល​រស់នៅ​យ៉ាង​យូរ​ ​បាន​ត្រឹម១០០ឆ្នាំ​ ​និង​តិច​ជាង១០០ឆ្នាំ​ ​ឬ​លើស​ពី១០០ឆ្នាំ​ ​ក៏​មាន​ខ្លះ​ដែរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ក្រោម​ដើម​អស្សត្ថ​ព្រឹក្ស​(​១​)​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​គូ​នៃ​សាវ័ក​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ព្រះ​សារីបុត្ត១​ ​ព្រះ​មោគ្គល្លាន១​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ១ពាន់២រយ៥០អង្គ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​សាវក​សន្និបាត​តែម្តង​នេះ​ ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​
​(​១​)​ ​ដើមពោធិ​បាយ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636814164742821833
ទៅកាន់ទំព័រ៖