ព្រះត្រៃបិដក ភាគ ១៦
សាវកសន្និបាតតែម្តង មានភិក្ខុ៣ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែម្តងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ២ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែម្តងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានសាវកសន្និបាតតែម្តង មានភិក្ខុ១២៥០រូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់តថាគត តែម្តងនេះ ក៏សុទ្ធតែជាខីណាស្រពទាំងអស់។
[៨] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ អសោកៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ខេមង្ករៈ
ID: 636813832476727299
ទៅកាន់ទំព័រ៖