ព្រះត្រៃបិដក ភាគ ១៦
ចូលទៅរកពួកទេវតា ក្នុងជាន់អកនិដ្ឋា ព្រមទាំងទេវតាក្នុងជាន់អវិហា និងពួកទេវតាក្នុងជាន់អតប្បា និងពួកទេវតាក្នុងជាន់សុទស្សា និងពួកទេវតាក្នុងជាន់សុទស្សី។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីភទ្ទកប្បនេះឡើងទៅ ៩១កប្បនោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតហើយក្នុងលោក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានព្រះជន្មាយុ៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដឹងក្រោមដើមបាដលិព្រឹក្ស បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សី
ID: 636814165303253887
ទៅកាន់ទំព័រ៖