ព្រះត្រៃបិដក ភាគ ១៦
មានអភិនិស្ក្រមយ៉ាងនេះ បព្វជ្ជាយ៉ាងនេះ មានព្យាយាមយ៉ាងនេះ មានការត្រាស់ដឹងយ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈយ៉ាងនេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះវិបស្សីមានព្រះភាគ នឿយណាយចាកសេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ ទើបមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់ពីភទ្ទកប្បនេះឡើងទៅ ៣១កប្បនោះ ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុង៣១កប្បនោះឯង ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងភទ្ទកប្បនេះឯង ព្រះកកុសន្ធៈ។ ព្រះកោនាគមនៈ។ ព្រះកស្សបមានព្រះភាគ
ID: 636814165835514331
ទៅកាន់ទំព័រ៖