ព្រះត្រៃបិដក ភាគ ១៦

មាន​គូ​នៃ​សាវ័ក​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ព្រះ​សារីបុត្ត១​ ​ព្រះ​មោគ្គល្លាន១​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ១ពាន់២រយ៥០អង្គ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​សាវក​សន្និបាត​តែម្តង​ប៉ុណ្ណេះ​ ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុ​ឈ្មោះ​អានន្ទ​ ​ជា​ឧបដ្ឋាក​ ​ជា​អ្នកបម្រើ​ដ៏​ប្រសើរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះបិតា​របស់​ព្រះមានព្រះភាគ​ ​ជា​ព្រះរាជា​ ​ព្រះនាម​សុទ្ធោទនៈ​ ​ព្រះមាតា​ព្រះនាម​ ​មាយា​ទេវី​ ​ជា​ព្រះមាតា​បង្កើត​ ​មាន​នគរ​កបិលវត្ថុ​ ​ជា​ព្រះរាជធានី​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​អ​ភិនិស្ក្រម​យ៉ាងនេះ​ ​មាន​បព្វជ្ជា​យ៉ាងនេះ​ ​មាន​ព្យាយាម​យ៉ាងនេះ​ ​មានការ​ត្រាស់​ដឹង​យ៉ាងនេះ​ ​មាន​ព្រះ​ធម្មចក្ក​ប្ប​វត្ត​នៈ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​នឿយណាយ​ ​ចាក​សេចក្តី​ពេញចិត្ត​នឹង​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​ទើប​មក​កើត​ក្នុង​ទីនេះ​។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636814166367584764
ទៅកាន់ទំព័រ៖