ព្រះត្រៃបិដក ភាគ ១៦
តថាគត ក៏រលឹកឃើញព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងឡាយនោះ ព្រះអង្គមានព្រះជាតិយ៉ាងនេះ មានព្រះនាមយ៉ាងនេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះផង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះ (ចប់)ហើយ ភិក្ខុទាំងនោះ មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាបទានសូត្រទី១។
ID: 636814166964208889
ទៅកាន់ទំព័រ៖