ព្រះត្រៃបិដក ភាគ ១៦
ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ឧបសន្តៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ វុឌ្ឍិជៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ សោត្ថិជៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ សព្វមិត្តៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានភិក្ខុឈ្មោះ អានន្ទ
(១) ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។
(១) អដ្ឋកថា ថា ក្នុងបឋមពោធិកាល មិនមានភិក្ខុអ្នកបំរើព្រះមានព្រះភាគជាប់ជានិច្ចទេ ជួនណាព្រះនាគសមាសត្ថេរ ជួនណា ព្រះនាគិតត្ថេរ ជួនណាព្រះឧបវាណត្ថេរ ជួនណាព្រះសុនក្ខត្តត្ថេរ ជួនណាចុន្ទសមណុទ្ទេស ជួនណាព្រះសាគតត្ថេរ ជួនណាព្រះមេឃិយត្ថេរ បំរើ។ លុះដល់កាលខាងក្រោយមក ទើបបានព្រះអានន្ទត្ថេរ ចូលមកបំរើជាប់រហូតដល់ព្រះអង្គចូលព្រះបរមនិព្វាន។
ID: 636813832836477876
ទៅកាន់ទំព័រ៖