ព្រះត្រៃបិដក ភាគ ១៦

វិញ្ញាណ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​វិញ្ញាណ​កើតមាន​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតមាន​ព្រម​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​កើតឡើង​យ៉ាងនេះ​។​
 [​៥៨​]​ ​ពាក្យ​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​នេះ​ ​ពិតជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​ត្រូវ​ដឹង​តាម​ទំនង​ដែល​ជរា​ ​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើជា​តិ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636814168315156158
ទៅកាន់ទំព័រ៖