ព្រះត្រៃបិដក ភាគ ១៦

មិន​មានដល់​សត្វ​ណាមួយ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​(​១​)​ ​ហើយ​ ​គឺថា​ ​ជាតិ​មិន​មាន​ ​ដល់​ពួក​ទេវតា​ ​ដើម្បី​ភាវៈ​ជា​ទេវតា​ក្តី​ ​ដល់​ពួក​គន្ធព្វ​ ​ដើម្បី​ភាវៈ​ជា​គន្ធព្វ​ក្តី​ ​ដល់​ពួក​យក្ស​ ​ដើម្បី​ភាវៈ​ជា​យក្ស​ក្តី​ ​ដល់​ពួកភូត​ ​ដើម្បី​ភាវៈ​ជា​ភូត​ក្តី​ ​ដល់​ពួក​មនុស្ស​ ​ដើម្បី​ភាវៈ​ជា​មនុស្ស​ក្តី​ ​ដល់​ពួក​សត្វ​ជើង​បួន​ ​ដើម្បី​ភាវៈ​ជា​សត្វ​ជើង​បួន​ក្តី​ ​ដល់​ពួក​សត្វស្លាប​ ​ដើម្បី​ភាវៈ​ជា​សត្វស្លាប​ក្តី​ ​ដល់​ពួក​សត្វ​លូន​វារ​ ​ដើម្បី​ភាវៈ​ជា​សត្វ​លូន​វារ​ក្តី​។​ ​ម្នាល​អានន្ទ​ ​ជាតិ​មិន​មានដល់​សត្វ​នោះ​ៗ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​កាលបើ​ជាតិ​មិន​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ជាតិ​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​ជរា​ ​មរណៈ​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ជាតិនេះ​ ​ទើប​ជាហេតុ​ ​
​(​១​)​ ​សេចក្តី​នេះ​ ​ត្រូវ​ចូលចិត្ត​ថា​ ​សត្វ​ទាំងអស់​ក្នុង​ភព​ទាំងអស់​ ​កាលបើ​មាន​ជាតិ​ហើយ​ ​ជរា​ ​មរណៈ​ក៏មានដែរ​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636814168689157550
ទៅកាន់ទំព័រ៖