ព្រះត្រៃបិដក ភាគ ១៦
ហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើសេចក្តីប្រកាន់មាំ មិនមានដោយប្រការទាំងពួង ព្រោះសេចក្តីប្រកាន់មាំរលត់ហើយ បើដូច្នោះ តើការហួងហែង គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីប្រកាន់មាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការហួងហែង។ ពាក្យថា សេចក្តីប្រកាន់មាំ កើតមាន ព្រោះអាស្រ័យឆន្ទរាគ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលសេចក្តីប្រកាន់មាំ កើតមានព្រោះអាស្រ័យឆន្ទរាគនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឆន្ទរាគមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើឆន្ទរាគ មិនមានដោយប្រការទាំងពួង ព្រោះឆន្ទរាគរលត់ហើយ បើដូច្នោះ តើសេចក្តីប្រកាន់មាំ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឆន្ទរាគនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីប្រកាន់មាំ។ ពាក្យថា ឆន្ទរាគៈ កើតមាន ព្រោះអាស្រ័យការវិនិច្ឆ័យ
ID: 636814170648199601
ទៅកាន់ទំព័រ៖