ព្រះត្រៃបិដក ភាគ ១៦

ពាក្យ​ថា​ ​ផស្សៈ​ ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​ផស្សៈ​ ​កើតមាន​ព្រោះ​នាមរូប​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​បញ្ញត្តិ​នៃ​នាមកាយ​(​១​)​ ​កើតឡើង​ដោយ​អាការ​ណា​ ​ដោយ​លិង្គ​ណា​ ​ដោយ​និមិត្ត​ណា​ ​ដោយ​ឧទ្ទេស​ណា​ ​កាលបើ​អាការ​នោះ​ ​លិង្គ​នោះ​ ​និមិត្ត​នោះ​ ​ឧទ្ទេស​នោះ​ ​មិន​មាន​ហើយ​ ​បើដូច្នេះ​ ​តើ​អធិ​វចន​សម្ផ័​ស្ស​ ​គឺ​មនោ​សម្ផ័​ស្ស​ ​គប្បី​មាន​ប្រាកដ​ក្នុង​រូបកាយ​(​២​)​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​បញ្ញត្តិ​នៃ​រូបកាយ​ ​តែង​កើតឡើង​ដោយ​អាការ​ណា​ ​ដោយ​លិង្គ​ណា​ ​ដោយ​និមិត្ត​ណា​ ​ដោយ​ឧទ្ទេស​ណា​ ​កាលបើ​អាការ​នោះ​ ​លិង្គ​នោះ​ ​និមិត្ត​នោះ​ ​ឧទ្ទេស​នោះ​ ​មិន​មាន​ហើយ​ ​បើដូច្នេះ​ ​តើ​បដិ​ឃ​សម្ផ័​ស្ស​ ​គឺ​ ​សម្ផ័​ស្ស​ដែល​កើតឡើង​ ​ព្រោះ​ធ្វើ​រូបក្ខន្ធ​ ​ដែល​ប្រកបដោយ​សេចក្តី​ថ្នាំងថ្នាក់​ ​ឲ្យ​ជាទី​នៅក្នុង​នាមកាយ​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​បញ្ញត្តិ​នៃ​នាមកាយ​ ​និង​រូបកាយ​ ​តែង​មាន​ដោយ​អាការ​ណា​ ​ដោយ​លិង្គ​ណា​ ​ដោយ​និមិត្ត​ណា​ ​ដោយ​ឧទ្ទេស​ណា​ ​កាលបើ​អាការ​នោះ​ ​លិង្គ​នោះ​ ​និមិត្ត​នោះ​ ​ឧទ្ទេស​នោះ​ ​មិន​មាន​ហើយ​ ​បើដូច្នេះ​ ​តើ​អធិ​វចន​សម្ផ័​ស្ស​ ​ឬ​បដិ​ឃ​សម្ផ័​ស្ស​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​
​(​១​)​ ​បាន​ដល់​វេទនាខន្ធ​ ​សញ្ញាខន្ធ​ ​សង្ខារក្ខន្ធ​ ​វិញ្ញាណក្ខន្ធ​។​ ​(​២​)​ ​បាន​ដល់​រូបក្ខន្ធ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636814171969245160
ទៅកាន់ទំព័រ៖