ព្រះត្រៃបិដក ភាគ ១៦
ប្រមាណតិច
(១) ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមិនមានរូប និងមិនមានទីបំផុត
(២) ក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវនេះក្តី
(៣) បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី
(៤) ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរឲ្យជាសភាវៈដែលពិតទៅវិញក្តី
(៥) ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា
(៦) មានបរិត្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមានប្រមាណតិច)
(១) បុគ្គលដែលបានសម្រេចនូវរូបជ្ឈាន ដែលថោកថយ ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់អរូបជ្ឈានដែលថោកថយដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មិនមានរូប និងមានប្រមាណតិច ដោយអរូបជ្ឈាន ដែលថោកថយនោះឯង។ (២) បុគ្គលដែលបានសម្រេចនូវរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់អរូបជ្ឈានដែលខ្ពង់ខ្ពស់ថ្លៃថ្លាដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មិនមានរូប និងមិនមានទីបំផុត ដោយអរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លានោះឯង ។ (៣) ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយអំណាចឧច្ឆេទទិដ្ឋិ ។ (៤) ដោយអំណាចសស្សតទិដ្ឋិ ។ (៥) បុគ្គលជាឧច្ឆេទវាទី មានប្រាថ្នានឹងបំបែរនូវបុគ្គលជាសស្សតវាទី ឲ្យចូលមកក្នុងទិដ្ឋិរបស់ខ្លួន ចំណែកបុគ្គលដែលជាសស្សតវាទីវិញ ក៏គិតបំបែរបុគ្គលជាឧច្ឆេទវាទី ឲ្យចូលមកក្នុងទិដ្ឋិរបស់ខ្លួនវិញដែរ ។ (៦) សំដៅយកបុគ្គលដែលបានរូបកសិណ ។
ID: 636814173929127259
ទៅកាន់ទំព័រ៖