ព្រះត្រៃបិដក ភាគ ១៦

បុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មាន​រូប​ ​និង​មិន​មាន​ទីបំផុត​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ឬបុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មាន​រូប​ ​និង​មិន​មាន​ទីបំផុត​ ​ដែល​កើត​នៅក្នុង​លោក​ដូច្នោះ​ក្តី​ ​ឬក៏​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សភាវៈ​ដែល​មិន​ពិត​ ​អាត្មាអញ​ ​នឹង​សម្រេច​ ​ឬ​បំបែរ​ឲ្យ​ជាស​ភាវៈ​ពិត​ទៅវិញ​ក្តី​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​គួរ​នឹង​ពោល​នូវ​បុគ្គល​ដែល​មាន​រូប​ថា​ ​អ​នន្ត​ត្តា​នុ​ទិដ្ឋិ​ ​មិន​ដេក​នៅ​រឿយ​ៗ​ទេ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មាន​ប្រមាណ​តិច​ ​បុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មាន​ប្រមាណ​តិច​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ឬបុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មាន​ប្រមាណ​តិច​ ​ដែល​កើត​នៅក្នុង​លោក​ដូច្នោះ​ក្តី​ ​ឬក៏​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សភាវៈ​ដែល​មិន​ពិត​ ​អាត្មាអញ​ ​នឹង​សម្រេច​ ​ឬ​បំបែរ​ឲ្យ​ជាស​ភាវៈ​ពិត​ទៅវិញ​ក្តី​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​គួរ​នឹង​ពោល​នូវ​បុគ្គល​ដែល​មិន​មាន​រូប​ថា​ ​បរិត្ត​ត្តា​នុ​ទិដ្ឋិ​ ​មិន​ដេក​នៅ​រឿយ​ៗ​ទេ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636814175016359445
ទៅកាន់ទំព័រ៖