ព្រះត្រៃបិដក ភាគ ១៦

ដែល​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​(​នឹង​បច្ច័យ​នោះ​ៗ​)​ ​មាន​កិរិយា​អស់​ទៅ​ ​វិនាស​ទៅ​ ​សាបរលាប​ទៅ​ ​រលត់​ទៅជាធម្មតា​។​ ​ម្នាល​អានន្ទ​ ​ទុក្ខវេទនា​ក្តី​ ​ជា​ធម្មជាតិ​មិន​ទៀង​ ​ជា​ធម្មជាតិ​ដែល​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​(​នឹង​បច្ច័យ​នោះ​ៗ​)​ ​មាន​កិរិយា​អស់​ទៅ​ ​វិនាស​ទៅ​ ​សាបរលាប​ទៅ​ ​រលត់​ទៅជាធម្មតា​។​ ​ម្នាល​អានន្ទ​ ​អ​ទុ​ក្ខម​សុខវេទនា​ក្តី​ ​ជា​ធម្មជាតិ​មិន​ទៀង​ ​ជា​ធម្មជាតិ​ដែល​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​(​នឹង​បច្ច័យ​នោះ​ៗ​)​ ​មាន​កិរិយា​អស់​ទៅ​ ​វិនាស​ទៅ​ ​សាបរលាប​ទៅ​ ​រលត់​ទៅជាធម្មតា​។​ ​កាល​បុគ្គល​នោះ​ ​ទទួល​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​នេះ​ខ្លួន​របស់​អញ​ ​កាលបើ​សុខវេទនា​នោះ​ ​រលត់​ទៅ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ខ្លួន​របស់​អញ​រលត់​ទៅ​ហើយ​។​ ​កាល​បុគ្គល​នោះ​ ​ទទួល​ទុក្ខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​នេះ​ខ្លួន​របស់​អញ​ ​កាលបើ​ទុក្ខវេទនា​នោះ​ ​រលត់​ទៅ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ខ្លួន​របស់​អញ​រលត់​ទៅ​ហើយ​។​ ​កាល​បុគ្គល​នោះ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​នេះ​ខ្លួន​របស់​អញ​ ​កាលបើ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​រលត់​ទៅ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ខ្លួន​របស់​អញ​រលត់​ទៅ​ហើយ​។​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636814176160164867
ទៅកាន់ទំព័រ៖