ព្រះត្រៃបិដក ភាគ ១៦
នេះជាវិញ្ញាណដ្ឋិតិទី៣។ ម្នាលអានន្ទ ពួកសត្វដែលមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាដែលនៅក្នុងសុភកិណ្ហភព នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវរូបសញ្ញា
(១) ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា
(២) និងមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា
(៣) ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៧។ ឯអាយតនៈទាំងពីរ គឺអសញ្ញិសត្តាយតនៈ (ជាទី១) នេវសញ្ញានាសញ្ញាយតនៈជាទី២។
(១) សេចក្តីសំគាល់ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។ (២) សេចក្តីសំគាល់ ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នា នឹងអារម្មណ៍ មានរូបជាដើម។ (៣) សញ្ញា ដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។
ID: 636814178160489279
ទៅកាន់ទំព័រ៖