ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​បណ្តា​វិញ្ញា​ណ​ដ្ឋិ​តិ​ទាំង៧នោះ​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី១ណា​ ​ដែល​ថា​ពួក​សត្វ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​មនុស្ស​ ​ទេវតា​ពួក​ខ្លះ​ ​និង​សត្វ​វិ​និ​បា​តិកៈ​ពួក​ខ្លះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ណា​ដឹង​ច្បាស់​នូវ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​អានិសង្ស​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​ទោស​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​កិរិយា​រលាស់ចោល​នូវ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ភិក្ខុ​នោះ​ ​គួរ​ត្រេកអរ​នឹង​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​គួរ​ទេ​។​បេ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​វិញ្ញា​ណ​ដ្ឋិ​តិ​ទាំង៧នោះ​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៧ណា​ ​ដែល​ថា​ ​ពួក​សត្វ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ទៅកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ថា​ ​អ្វី​តិចតួច​ ​ក៏​មិន​មាន​ដូច្នេះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ណា​ដឹង​ច្បាស់​នូវ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​អានិសង្ស​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​ទោស​នៃ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ដឹង​ច្បាស់​នូវ​កិរិយា​រលាស់ចោល​នូវ​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ផង​ ​ភិក្ខុ​នោះ​ ​គួរ​ត្រេកអរ​នឹង​វិញ្ញា​ណ​ដ្ឋិ​តិ​នោះ​ដែរ​ឬ​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636814178415503865
ទៅកាន់ទំព័រ៖