ព្រះត្រៃបិដក ភាគ ១៦
[១០] កាលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក្នុងលំដាប់នោះ អន្តរាកថានេះ ក៏កើតឡើង ដល់ភិក្ខុទាំងនោះថា ម្នាលលោកមានអាយុទាំងឡាយ អស្ចារ្យណាស់ ម្នាលលោកមានអាយុទាំងឡាយ ហេតុនេះ មិនធ្លាប់ដែលមានឡើយ ព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ហ្ន៎ អម្បាលដូចព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿងញុំាងសត្វឲ្យមានដំណើរយឺតយូរ
(១) ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់
(២) ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់
(៣) ទ្រង់កន្លងបង់នូវទុក្ខទាំងពួង
(៤) ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគតរលឹកឃើញព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណនៃព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹក
(១) អដ្ឋកថា ថា ធម៌ជាគ្រឿងធ្វើដំណើរសត្វដែលត្រាច់រង្គាត់ទៅក្នុងវដ្តសង្សារឲ្យយឺតយូត ហៅថា បបញ្ចធម៌ សំដៅយកកិលេសទាំង៣ គឺតណ្ហា មានៈ ទិដ្ឋិ។ (២) កម្មជាកុសល និងអកុសល ហៅថា កុសលាកុសលកម្មវដ្ត ជាគ្រឿងញុំាងសត្វឲ្យវិលកើត វិលស្លាប់នៅក្នុងលោក។ (៣) ពាក្យថា គ្របសង្កត់នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ជាពាក្យផ្លាស់ប្តូរនឹងពាក្យថា ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់នោះដែរ បានសេចក្តីថា គ្របសង្កត់ ឬផ្តាច់ផ្តិលនូវកម្មទាំងពួង ដែលជាគ្រឿងញុំាងសត្វឲ្យវិលកើត វិលស្លាប់។ (៤) [បានដល់កន្លងបង់នូវទុក្ខទាំងអស់ ដែលជារបស់វដ្តៈ។
ID: 636813833716438206
ទៅកាន់ទំព័រ៖