ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ អសញ្ញិសត្តាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃអាយតនៈនោះផង ដឹងច្បាស់នូវអានិសង្សនៃអាយតនៈនោះផង ដឹងច្បាស់នូវទោសនៃអាយតនៈនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវអាយតនៈនោះផង ភិក្ខុនោះ គួរត្រេកអរនឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ នេវសញ្ញានាសញ្ញាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃអាយតនៈនោះផង ដឹងច្បាស់នូវអានិសង្សនៃអាយតនៈនោះផង ដឹងច្បាស់នូវទោសនៃអាយតនៈនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវអាយតនៈនោះផង ភិក្ខុនោះ គួរត្រេកអរនឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។
ID: 636814178655507593
ទៅកាន់ទំព័រ៖