ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​កាលណាបើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើត​ផង​ ​នូវ​សេចក្តី​រលត់​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​កិរិយា​រលាស់ចោល​ផង​ ​នូវ​វិញ្ញា​ណ​ដ្ឋិ​តិ​ទាំង៧​ ​និង​អាយតនៈ​ទាំង២នេះ​ ​តាម​សេចក្តី​ពិតមែន​ ​ឈ្មោះថា​ ​រួច​ស្រឡះ​ ​ព្រោះ​មិន​ប្រកាន់​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នេះឯង​ ​តថាគត​ហៅថា​ ​បញ្ញា​វិមុត្ត​បុគ្គល​។​
 ​[​៦៦​]​ ​ម្នាល​អានន្ទ​ ​វិមោក្ខ​នេះ​មាន៨យ៉ាង​។​ ​វិមោក្ខ​ទាំង៨នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​មាន​រូបជ្ឈាន​(​១​)​ ​តែងឃើញ​រូប​ ​គឺ​កសិណ​ទាំងឡាយ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​វិមោក្ខ​ទី១​។​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​ក្នុង​រូប​ខាងក្នុង​ ​មាន​សក់​ជាដើម​របស់​ខ្លួន​(​២​)​ ​តែងឃើញ​រូប​ខាងក្រៅ​ ​គឺ​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​វិមោក្ខ​ទី២​។​ ​បុគ្គល​មានចិត្ត​ចុះ​ស៊ប់​កាន់​ឈាន​ ​ក្នុង​វណ្ណ​កសិណ​ ​ដែល​បរិសុទ្ធ​(​៣​)​ ​នេះ​ជា​វិមោក្ខ​ទី៣​។​ ​បុគ្គល​ដែល​កន្លង​នូវ​រូបសញ្ញា​ ​ដល់​នូវ​សេចក្តី​វិនាស​នៃ​បដិឃ​សញ្ញា​ ​ទាំង​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ទៅ​
​(​១​)​ ​បុគ្គល​នោះ​ ​បាន​រូបាវចរ​ជ្ឈាន​ទាំង៤​ ​ព្រោះ​អាស្រ័យ​កសិណ​ ​ជា​វត្ថុ​ខាងក្នុង​ ​មាន​សក់​ជាដើម​របស់​ខ្លួន​។​ ​(​២​)​ ​បុគ្គល​ដែល​បាន​រូបាវចរ​ជ្ឈាន​ ​មិន​អាស្រ័យ​នឹង​អាការ​ ​មាន​សក់​ជាដើម​ ​របស់​ខ្លួន​។​ ​(​៣​)​ ​បុគ្គល​ដែល​បាន​ឈាន​ ​ព្រោះ​អាស្រ័យ​វណ្ណ​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​ដែល​បរិសុទ្ធ​ថ្លៃថ្លា​ ​ជាង​បុគ្គល​ទី១​ ​ទី២​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636814317680189350
ទៅកាន់ទំព័រ៖