ព្រះត្រៃបិដក ភាគ ១៦
អាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអានន្ទ ភិក្ខុនេះ តថាគតហៅថា ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួច ដោយចំណែកពីរ
(១) ។ ម្នាលអានន្ទ ឧភតោភាគវិមុត្តិ ដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាង ឧភតោភាគវិមុត្តិ នេះ មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ព្រះអានន្ទមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគជាម្ចាស់។
ចប់ មហានិទានសូត្រ ទី២។
(១) បុគ្គលនោះរួចចាករូបកាយដោយអរូបសមាបត្តិផង រួចចាកនាមកាយដោយមគ្គផង
ID: 636814318551419181
ទៅកាន់ទំព័រ៖