ព្រះត្រៃបិដក ភាគ ១៦

មហា​បរិនិព្វាន​សូត្រ​ ​ទី៣​


 [​៦៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​(​១​)​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះរាជា​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ព្រះនាម​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្រ​(​២​)​ ​មាន​ព្រះ​បំណង​នឹង​យាត្រា​ ​ទៅ​ញាំញី​ដែន​វជ្ជី​។​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាងនេះ​ថា​ ​អញ​នឹង​ផ្តិល​ផ្តាច់​អ្នក​ដែន​វជ្ជី​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​អញ​ ​(​មានបំណង​នឹង​យាត្រា​ទៅ​ជិះជាន់​)​ ​ដែន​វជ្ជី​ ​និង​បំផ្លាញ​ដែន​វជ្ជី​ ​និង​ធ្វើ​ដែន​វជ្ជី​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។​ ​គ្រានោះ​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្ត​ ​មា​គ​ធរា​ជ​ ​ត្រាស់​ហៅ​វស្ស​ការ​ព្រាហ្មណ៍​ ​ដែល​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចូរ​អ្នក​មកនេះ​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​តាម​ពាក្យ​ខ្ញុំ​ ​រួច​ទូល​សួរ​អំពី​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័ស​ ​កម្លាំងកាយ​ ​និង​ការ​នៅ​សប្បាយ​គ្រប់​ឥរិយាបថ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​អជាត​សត្តុ​ ​
​(​១​)​ ​ហ្វូង​ត្មាត​តែង​នៅ​លើកំពូល​ភ្នំ​នោះ​ ​ឬ​ភ្នំ​នោះ​ ​មាន​កំពូល​ស្រដៀង​ត្មាត​ ​បាន​ជា​ហៅថា​ ​គិជ្ឈកូដ​។​ ​(​២​)​ ​ជា​ព្រះ​ឱរស​របស់​ព្រះនាង​ទេវី​ ​ព្រះនាម​វេ​ទេ​ហី​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636814319019885976
ទៅកាន់ទំព័រ៖