ព្រះត្រៃបិដក ភាគ ១៦

បរ​សំដៅ​ទៅកាន់​ភ្នំ​គិជ្ឈកូដ​ ​ទៅ​ដោយ​យាន​ ​កំណត់​ត្រឹម​ទី​ដែល​បរ​យាន​ទៅ​បាន​ ​រួច​ចុះ​អំពី​យាន​ដើរទៅ​ ​ដោយ​ជើងទទេ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្រ​ ​ក្នុង​ដែន​មគធៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្ត​ ​មា​គ​ធរា​ជ​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដោយ​ព្រះ​សិរ្ស៍​ ​ហើយ​ផ្តាំឲ្យ​ទូល​សួរ​អំពី​អាការ​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​រហ័ស​ ​ព្រះ​កាយពល​ ​និង​ការ​គង់នៅ​ស្រួល​ ​គ្រប់​ឥរិយាបថ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្ត​ ​មា​គ​ធរា​ជ​ ​មាន​ព្រះ​បំណង​នឹង​ស្តេច​ទៅ​ញាំញី​ដែន​វជ្ជី​ ​ព្រះអង្គ​មាន​បន្ទូល​យ៉ាងនេះ​ថា​ ​អញ​នឹង​ផ្តិល​ផ្តាច់​អ្នក​ដែន​វជ្ជី​ទាំងនេះ​ ​ដែល​មា​នប្ញ​ទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​អញ​ ​(​មានបំណង​នឹង​យាត្រា​ទៅ​ជិះជាន់​)​ ​ដែន​វជ្ជី​ ​នឹង​បំផ្លាញ​ដែន​វជ្ជី​ ​នឹង​ធ្វើ​ដែន​វជ្ជី​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636814319546116075
ទៅកាន់ទំព័រ៖