ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​មិន​បញ្ញត្ត​ច្បាស់​ ​(​ដែល​ពួក​ស្តេច​ពីដើម​)​ ​មិនបាន​បញ្ញត្ត​ ​មិន​ដក​ច្បាប់​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​កាន់​តាម​ប្រព្រឹត្ត​តាមច្បាប់​ ​ក្នុង​ដែន​វជ្ជី​អំពី​បូរាណ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​យ៉ាងណា​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​មិន​បញ្ញត្ត​ច្បាប់​ ​(​ដែល​ពួក​ស្តេច​ពីដើម​)​ ​មិនបាន​បញ្ញត្ត​ ​មិន​ដក​ច្បាប់​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​កាន់​តាម​ប្រព្រឹត្ត​តាមច្បាប់​ ​ក្នុង​ដែន​វជ្ជី​អំពី​បូរាណ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​យ៉ាងណា​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​មិន​បញ្ញត្ត​ច្បាប់​ ​ដែល​ស្តេច​ពីដើម​មិនបាន​បញ្ញត្ត​ហើយ​ ​មិន​ដក​ច្បាប់​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​កាន់​តាម​ប្រព្រឹត្ត​តាមច្បាប់​ ​ក្នុង​ដែន​វជ្ជី​អំពី​បូរាណ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​យ៉ាងណា​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ពួក​វជ្ជី​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើនជាង​វជ្ជី​ក្សត្រិយ៍​ទាំងឡាយ​ ​ដែល​គួរ​ស្តាប់​ ​របស់​ពួក​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើន​ទាំងនោះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636814320174932041
ទៅកាន់ទំព័រ៖