ព្រះត្រៃបិដក ភាគ ១៦
ឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានព្រះនាមយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានប្រាជ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានវិមុត្តិយ៉ាងនេះខ្លះ។ ម្នាលអាវុសោទាំងឡាយ ធម្មធាតុណា ដែលព្រះតថាគតត្រាស់ដឹងហើយ ធម្មធាតុនុ៎ះ គឺព្រះតថាគតត្រាស់ដឹងមែនឬ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគត រលឹកឃើញព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណនៃព្រះជន្មាយុផង រលឹកឃើញ
ID: 636813833940551025
ទៅកាន់ទំព័រ៖