ព្រះត្រៃបិដក ភាគ ១៦

 [​៦៩​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យមួយ​ ​តថាគត​នៅក្នុង​សា​រន្ទទ​ចេតិយ​ ​ទៀប​ក្រុង​វេសាលី​ ​តថាគត​ ​បាន​សំដែង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​ទាំង៧នេះ​ ​របស់​ពួក​វជ្ជី​ក្សត្រិយ៍​ ​ក្នុង​សា​រន្ទទ​ចេតិយ​នោះ​ឯង​ ​ម្នាល​ព្រាហ្មណ៍​ ​អ​បរិ​ហា​និ​យ​ធម៌​ ​ទាំង៧នេះ​ ​តាំងនៅ​ក្នុង​ពួក​វជ្ជី​ក្សត្រិយ៍​ ​ឬថា​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​ប្រតិបត្តិ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​មាន​ព្រះបន្ទូល​យ៉ាងនេះ​ហើយ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​សេចក្តី​សាបសូន្យ​ ​មិន​មានដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​ដែល​ប្រកបដោយ​អ​បរិ​ហា​និ​យ​ធម៌​ ​សូម្បី​តែ​មួយ​ៗ​ ​ចាំបាច់​និយាយទៅ​ថ្វី​ ​ដល់ទៅ​គ្រប់​អ​បរិ​ហា​និ​យ​ធម៌​ ​ទាំង៧​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្រ​មា​គ​ធរា​ជ​ ​មិន​គប្បី​ចាប់​ពួក​វជ្ជី​ក្សត្រិយ៍​ ​ដោយ​ការ​ច្បាំង​បានទេ
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636814321522949143
ទៅកាន់ទំព័រ៖