ព្រះត្រៃបិដក ភាគ ១៦

វៀរលែងតែ​ការ​លួងលោម​ ​យកចិត្ត​ ​ឬ​ការ​ធ្វើឲ្យ​បែកគ្នា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​ព្រះអង្គ​សូមលា​ទៅ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​សំគាល់​នូវ​កាលគួរ​នឹង​ទៅ​ ​ក្នុង​វេលា​នេះ​ចុះ​។​ ​លំដាប់នោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ត្រេកអរ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចេញទៅ​។​
 [​៧០​]​ ​កាលដែល​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅ​ឲ្យ​ភិក្ខុ​ទាំងអស់​ ​ដែល​នៅ​អាស្រ័យ​ក្នុង​ក្រុង​រាជគ្រឹះ​ប្រជុំ​គ្នា​ ​ក្នុង​ឧបដ្ឋានសាលា​(​១​)​ ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ប្រជុំ​ភិក្ខុសង្ឃ​ទាំងអស់​ ​ដែល​នៅ​អាស្រ័យ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ក្នុង​ឧបដ្ឋានសាលា​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​
​(​១​)​ ​រោង​ឆាន់​ ​ឬ​រោង​សម្រាប់​ប្រើប្រាស់​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636814322055609609
ទៅកាន់ទំព័រ៖