ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិន​បញ្ញត្ត​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ​ ​មិន​ដក​សិក្ខាបទ​ ​ដែល​តថាគត​បញ្ញត្ត​ហើយ​ ​កាន់​តាម​ ​ប្រព្រឹត្ត​តាម​សិក្ខាបទ​ ​ដែល​តថាគត​បញ្ញត្ត​ហើយ​យ៉ាងណា​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ពួក​ភិក្ខុ​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​(​ច្រើន​)​ ​បួស​យូរ​ ​ជា​បិតា​នៃ​សង្ឃ​ ​ជា​បរិនាយក​ ​របស់​សង្ឃ​ ​(​ជា​អ្នកណែនាំ​សង្ឃ​)​ ​ទាំង​រាប់អាន​ជឿ​ពាក្យ​ដែល​គួរ​ស្តាប់​ ​របស់​ភិក្ខុ​ជា​ថេរៈ​ទាំងនោះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិន​លុះ​ក្នុង​អំណាច​តណ្ហា​ ​ជា​ធម្មជាតិ​នាំ​សត្វ​ទៅ​ក្នុង​ភព​ថ្មីទៀត​ ​ដែល​កើតឡើង​ហើយ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636814322613961545
ទៅកាន់ទំព័រ៖