ព្រះត្រៃបិដក ភាគ ១៦

បញ្ញា​ដូច្នេះ​ ​សមាធិ​ ​ដែល​អប់រំ​ដោយ​សីល​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ដែល​អប់រំ​ដោយ​សមាធិ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​(​១​)​ ​ដែល​អប់រំ​ដោយ​បញ្ញា​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រពៃ​ពិត​ ​គឺ​កាមាសវៈ​ ​(​ធម៌​ជា​គ្រឿង​ត្រាំ​ ​គឺ​កាម​)​ ​ភវាសវៈ​ ​(​ធម៌​ជា​គ្រឿង​ត្រាំ​ ​គឺ​ភព​)​ ​អវិជ្ជា​សវៈ​ ​(​ធម៌​ ​ជា​គ្រឿង​ត្រាំ​ ​គឺ​អវិជ្ជា​)​។​
 [​៧៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ឱទ្យាន​ឈ្មោះ​អម្ពល​ដ្ឋិ​កា​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅដល់​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​រាជា​គារ​កៈ​ ​(​ព្រះរាជ​ដំណាក់​)​ ​នៅ​នា​អម្ពល​ដ្ឋិ​កា​ឱទ្យាន​នោះ​។​ ​កាល​ព្រះមានព្រះភាគ​គង់​ក្នុង​រាជា​គារ​កៈ​ ​ក្នុង​អម្ពល​ដ្ឋិ​កា​ឱទ្យាន​នោះ​ឯង​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​ ​សមាធិ​ ​ដែល​អប់រំ​ដោយ​សីល​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ដែល​អប់រំ​ដោយ​សមាធិ​
​(​១​)​ ​សំដៅយក​មគ្គចិត្ត​ ​និង​ផលចិត្ត​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636814325866897603
ទៅកាន់ទំព័រ៖