ព្រះត្រៃបិដក ភាគ ១៦

រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រពៃ​ពិត​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
 [​៧៧​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​តាម​សមគួរ​ ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ស្រុក​នា​ឡ​ន្ទា​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅដល់​ស្រុក​នា​ឡ​ន្ទា​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​បា​វា​ទិ​កម្ព​វ័ន​ ​ទៀប​ក្រុង​នា​ឡ​ន្ទា​នោះ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជ្រះថ្លា​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដោយហេតុ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ជា​អ្នក​ត្រាស់​ដឹង​ក្រៃលែង​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​សម្ពោធិញ្ញាណ​ ​មិន​មាន​ក្នុង​អតីតកាល​ ​មិន​មាន​ក្នុង​អនាគតកាល​ ​ឬមិន​មាន​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ទេ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636814326190276099
ទៅកាន់ទំព័រ៖