ព្រះត្រៃបិដក ភាគ ១៦

ទើប​ព្រះមានព្រះភាគ​ ​ស្តេច​ទៅ​ដល់​បា​ដ​លិ​គ្រាម​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​ពួក​ឧបាសក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មក​ដល់​បា​ដ​លិ​គ្រាម​ហើយ​។​ ​ទើប​ពួក​ឧបាសក​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ពួក​ឧបាសក​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ទទួល​ផ្ទះសំណាក់​របស់​យើងខ្ញុំ​ព្រះអង្គ​ទាំងឡាយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​ឯ​ពួក​ឧបាសក​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅកាន់​ផ្ទះសំណាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាល​ផ្ទះសំណាក់​ ​ឲ្យ​មាន​កម្រាល​ក្រាល​សព្វកន្លែង​ ​ហើយ​តាក់តែង​អាសនៈ​ ​តម្កល់​ក្អម​ទឹក​ ​រៀបចំ​ប្រទីប​ប្រេង​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636814327888363224
ទៅកាន់ទំព័រ៖